ខណ្ឌជ្រោយចង្វារ÷មានលុយមានអំណាច
ទើបជាអាចធ្វើបាន ករណីចាក់ដីថ្ម គ្រួសចូលក្នុងទន្លេ រំលោភបំពាន
ដីចំណីមាត់ច្រាំងទន្លេ បានយ៉ាងគឃ្លើនមិនញញើតនិងច្បាប់(ច្បាប់មានហើយហេតុអ្វីមិនអនុវត្ត)
ចំពោះទីតាំងដែលស្ថិតនៅ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ
រាជធានីភ្នំពេញ ។
តើការចាក់ដី ថ្ម គ្រួសរំលោភចូលទន្លេខាងលើ រឹងជាងការអនុវត្តច្បាប់ ឬមួយអនុក្រិត្យខ្លាំងជាង
? យោងច្បាប់ស្តីពីសំណង់, មាត្រា២៦
សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរ
មានសមត្ថកិច្ច។ យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥
ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨
ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០
ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨
សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់
ពីអាជ្ញាធរមានសមត្ថកិច្ច។ យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា
ឆ្នាំ២០១៥ យោងតាមអនុក្រិត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។
អង្គភាពសារព័ត៌មានយើងស្នើសុំ លោក សាយ សំអាល់ ក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង់ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក សូមមេត្តាជួយពិនិត្យមើល
ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលចាក់ដីថ្ម គ្រួសចូលទន្លេរំលោភបំពានមាត់ច្រាំងទន្លេ
ដែលមានទីតាំងខាងលើ ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ? ហើយដីនោះមានទទឹងនិងបណ្តោយប៉ុន្មានម៉ែត្រ
ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម
ឃួង ស្រេង អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ និងជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ
(ជាលើកទី២) សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ
ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន
សូមអរគុណ។

