ផ្អើលទាំងព្រឹក! នៅប៉ោយប៉ែត មានករណីស្ត្រីជនជាតិថៃម្នាក់ ធ្ល-ា/ក់ពីលើអគារជាន់ទី៣ លាន់ដូចបាវខ្សាច់

នាគខៀវ

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល នៅវេលាម៉ោង ៩:១០ នាទីព្រឹក ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ នេះ មានករណីស្ត្រីជនជាតិថៃម្នាក់ បានធ្លាក់ពីលើអគារជាន់ទី ៣ ស្លាប់ ដោយពុំទាន់ដឹងពីមូលហេតុ។

ហេតុការណ៍នេះ បានកើតឡើងនៅចំណុចអគារ អ៊ែតវូត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈបើតាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា មុនពេលកើតហេតុ គេបាន​ឮសំឡេងធ្លាក់លាន់ដូចប៉ាវខ្សាច់ ទើបនាំគ្នាទៅមើល ស្រាប់តែប្រទះឃើញស្ត្រីម្នាក់ធ្លាក់មកពីលើអគារជាន់ទី ៣ ក្នុងសភាពដកដង្ហើមចង្រិត ស្លៀកពាក់អាវ Hoodie ពណ៌បៃតង និង ខោខាប៊ូយ។
ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំងដល់ប្រជាពលរដ្ឋ និង អ្នករស់នៅក្បែរៗនោះ។ សម្រាប់ព័ត៌មានលម្អិតបន្តទៀតយ៉ាងណា យើងនឹងជម្រាបជូននៅពេលក្រោយទៀត៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top