ផ្សាយចេញនៅថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៥
រាជធានីភ្នំពេញ :បន្ទាប់ពីក្រុមការងារអង្គភាពសារព័ត៌មានយើង បានធ្វ់ដំណើរឆ្លងកាត់
ក្លឹបកំសាន្តមួយកន្លែង ស្ថិតនៅ ផ្លូវ៩០ កែង ផ្លូវ ស៊ីសុវត្តិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង ១១:០៩នាទីយប់
ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៥ ម្សិលមិញ បានប្រទះឃើញ រថយន្តសេរីទំនើប ពាក់ស្លាកលេខខេមរៈភូមិន្ទ
២ -១៧៥៤ បានចុះប្រតិបត្តិការពិសេស ដោយមិនខ្លាចការនឿយហត់ ចតនៅមុខក្លិបវ៉ាយដ៍ហាតក្លឹប
និង ខេធីវី ចុះត្រួតពិនិត្យក្លិបទាំងយប់នៅក្នុងនោះ
អង្គភាពសារព័ត៌មាន នៅមិនទាន់ដឹងនៅឡើយនៅពេល ថាប្រតិបត្តិការពិសេសមួយនេះ
ជារបស់ថ្នាក់ដឹកនាំរូបណានោះទេ ។
ក្លិបកំសាន្តអារម្មណ៍មួយកន្លែងនេះ ទើបបើកដំណើរឡើយវិញ នៅថ្ងៃដំបូង
បន្ទាប់ពីបានផ្អាកដំណើរការមួយរយ:ពេល ពិតជាទាក់ទាញចំណាប់អារម្មណ៍ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់
ចំពោះរថយន្ត ស្លាកលេខខេមរៈភូមិន្ទ ២ -១៧៥៤ ចូលចតមុខក្លឹប និងមានសន្តិសុខ ការពារសុវត្តិភាព
ជាច្រើននាក់ក្នុងការជួយសម្របសម្រួល ទទួលភ្ញៀវយ៉ាងសកម្មផងដែរ។
តើច្បាប់ផ្ទៃក្នុងរបស់អគ្គស្នងការនគរបាលជាតិ តើអនុវត្តច្បាប់
ចំពោះមន្ត្រីដែលយករថយន្តពាក់ស្លាកលេខខេមរៈភូមិន្ទ ២ -១៧៥៤ ចូលទៅកំសាន្តនាពេលរាត្រី ដែលអង្គភាពសារព័ត៌មានយើង
ថតបានខាងលើនេះ ចាត់វិធានការយ៉ាងណាវិញ?
អង្គភាពអ្នកសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម
ទៀ សីហាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិសូមមេត្តាចាត់វិធានការចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួនបើកបររថយន្តខេមរៈភូមិន្ទចូលទៅផឹកស៊ីនៅក្លឹបទាំងយប់ដោយក្តីអនិគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍ជូនដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់
សូមមេត្តាចុះត្រួតពិនិត្យ ទៅតាំងខាងលើដោយក្តីអនុគ្រោះ មិនតែប៉ុណ្ណោះអង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំគណៈមេបញ្ជាការឯកភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង
និងជាស្នងការដ្ឋានរាជធានីភ្នំពេញ
សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ
ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ
ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
